ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចកាច់កម៉ូតូ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៣និង១៥ នាទី នៅចំណុចខ្សាច់ ស្ថិតក្នុងភូមិសាស្រ្តភូមិល្វា ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីលួចកាច់ក យកម៉ូតូហុងដា C125 ផលិតឆ្នាំ២០១៧ ។

ជនសង្ស័យ ចំនួន ២នាក់៖
១-ឈ្មោះ ញណ ឌឿន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិង៉ែតងគ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
២- វ៉ាន សុវ៉ាន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឫស្សី ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ។

ខណ:ដែលជនរងគ្រោះ ឈ្មោះ សុខ ស្រីមុំ ភេទស្រី អាយុ ៣១ឆ្នាំរស់នៅភូមិ/ ឃុំ កើតហេតុជិះទៅមើលស្រែទុកក្រោមដើមឈើត្រូវជនសង្ស័យលួចយកទៅ ។ ក្រោយកើតហេតុភ្លាមសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ២នាក់ខាងលើ ។

តាមការស្រាវជ្រាវជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូនោះយកទៅលាក់ទុកក្នុងព្រៃចម្ងាយប្រមាណ ៤៥00 ម៉ែត្រពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ត្រូវបានឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់