ព័ត៌មានជាតិ

រថយន្ត LexusRX330 បុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូដែលបណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២៥នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២០០២ ព្រំប្រទល់សង្កាត់អូបែកក្អម និងទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត Lexus RX330 ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BA 8757 បើកបរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុស្របពេលនោះមានម៉ូតូឌ្រីមសង់ឆ្នាំ២០១៨ មួយគ្រឿងពាក់ផ្លាកលេខ តាកែវ 1Q 0320 បើកបរដោយបុរសម្នាក់មានទិសដៅពីលិចទៅ ស្រាប់តែបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកម៉ូតូខូចខាតខ្ទេចមួយកំណាត់មុខ រីឯខាងរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកន្លែងកើតហេតុ ប្រគល់ឲ្យការិយាល័យចារចរណ៍រាជធានីភ្នំពេញបន្ត ដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់