ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៥ម៉៣០នាទី ទៀបភ្លឺ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីឆក់ទូរស័ព្ទដៃ បង្កដោយជនសង្ស័យចំនួន២នាក់។ ចំណែកជនរងគ្រោះមានឈ្មោះ សេង បុត្តា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ក្រាំងធ្នង់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា។ ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
១-ជនសង្ស័យឈ្មោះ អ៊ឹម ម៉ាលី ហៅ ម៉ាប់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និង មុខរបរ មិនពិតប្រាកដ,២-ជនសង្ស័យឈ្មោះ សំ រ៉ា ហៅ ម៉ៅ ភេទ ប្រុស អាយុ២០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ និង មុខរបរ មិនពិតប្រាកដសមត្ថកិច្ចបន្តឲ្យដឹងថា ក្រោយពីឃាត់ខ្លួន និងធ្វើតេស្តរកសារធាតុ ញៀនលើជនសង្ស័យមានផ្ទុកសារធាតុ ញៀន។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
មតិយោបល់