ព័ត៌មានជាតិ

ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ត្រូវរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះបង្រ្កាប

ភ្នំពេញ: ដោយអនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់របស់ លោកជា ពិសី អភិបាល នៃគណ:អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នាយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨និង៤៥នាទីយប់ លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១បានដឹកនាំ មន្ត្រីសង្កាត់ និង កម្លាំងប្រជាការពារសង្កាត់ ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ប្រភេទហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅក្រុមទី៩ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ កម្លាំង បានឆ្មក់ចូលបង្ក្រាប ខណ:នោះ មនុស្សដែលនៅទីតាំងលេងហ្គេម បាននាំគ្នារត់គេចភ្លាមៗ បន្សល់ទុកតែ ទូរហ្គេម ចំនួន ០១ គ្រឿង ហើយ កម្លាំងបានការធ្វើដកហូត យកមករក្សាទុកនៅសាលាខណ្ឌ ដើម្បីស្រាវជ្រាវ និងអនុវត្តតាមនីតិវិធីច្បាប់ជាបន្ត៕

មតិយោបល់