ព័ត៌មានជាតិ

បុរសម្នាក់ដើរឆ្លងបឹងទៅផ្ទះម្ដាយ បណ្ដាលឲ្យលង់ទឹកស្លាប់

ពោធិ៍សាត់ៈ ថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូតទោស័កពស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១និង២៥នាទីព្រឹក មានករណីលង់ទឹកបឹងបណ្តាលឲ្យស្លាប់។

ជនរងគ្រោះឈ្មោះ ប៊ួយប៊ន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិកំពង់ខ្ទុម ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

មូលហេតុ៖ ដើរឆ្លងបឹងទៅត្រើយម្ខាងទៅផ្ទះម្តាយ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណី៕

មតិយោបល់