ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យរថយន្តកាមរីឆ្លាមរងការខូចខាតចំហៀងផ្នែកខាងក្រោយ កើតហេតុកាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅស្តុបបំបែកផ្លូវជាតិលេខ៤ និង មហាវិថីឈ្នះ ឈ្នះ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តកាមរីឆ្លាមមួយគ្រឿង ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2J 1389 បើកបរដោយបុរសម្នាក់ ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបត់ស្តាំឆ្ពោះទៅផ្លូវមហាវិថី ឈ្នះ ឈ្នះ ស្របពេលនោះមានរថយន្តធុនធំដឹកថ្ម មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3E 1613 បើកបរដោយយុវជនម្នាក់ដូចគ្នា បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឡើងទៅផ្លូវមហាវិថី ឈ្នះ ឈ្នះ ដូចគ្នា ក៏បានមកកៀរគូទរថយន្តកាមរីឆ្លាមផ្នែកខាងក្រោយចំហៀងខាងឆ្វេងខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែងយកដាក់អែបខាងធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តដឹកថ្មជួយចេញថ្លៃជួសជុលបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕
មតិយោបល់