ព័ត៌មានជាតិ

រថយន្ត Ford Ranger ពាក់ផ្លាកលេខ (ខ.ម) មួយគ្រឿង បើកបុកក្បាលនាគពុះចែកទ្រូងផ្លូវ វៀចមួយកង់

ភ្នំពេញៈ រថយន្ត Ford-Ranger ពណ៌ត្រេអ៊ីមួយគ្រឿង ពាក់ផ្លាកលេខ (ខ.ម) បានបើកជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចមួយកង់ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ០៧និង១០នាទីព្រឹក ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសីហនុ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក Ford-Ranger ពណ៌ទ្រេអ៊ីមួយគ្រឿង ពាក់ផ្លាកលេខ (ខេមរភូមិន្ទ01 2-4805)បើកតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ សង្ស័យថា ងួកមួយភាំង ក៏បានរ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចមួយកង់ រីឯរថយន្តវិញរងការខូចខាតបែកកង់ និងបាក់កាងខ្ទេចខាងមុខផ្នែកខាងឆ្វេងរថយន្ត តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ឃាត់តៃកុងរថយន្តយកទៅសាកសួរនាំនៅប៉ុស្តិ៍ និងទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យមកវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់