ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង ២១និង០០នាទីយប់ថ្ងៃអង្គារ ០៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មានករណីហិង្សាដោយចេតនា(វ៉ៃគ្នាទៅវិញទៅមក) ចំនួន០១ករណី នៅចំណុចស្រែប្រាំង ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ភាគីទី០១មានគ្នាចំនួនម្នាក់ .ឈ្មោះ ញឿង នី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសជាំមុខខាងឆ្វេង)។
ភាគីទី០២មានគ្នាចំនួន០៣នាក់ ទី០១.ឈ្មោះ អ៊ុត វុធ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គ្មានរបួស)។
ទី០២.ឈ្មោះ មឿត មុល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (គ្មានរបួស)។ ទី០៣.ឈ្មោះ ថូ សុខណន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(របួសធ្ងន់បែកក្បាល ៣សង់ទីម៉ែត្រ)។
វត្ថុតាងរួមមាន៖ កណ្ដៀវ កំណាត់ឈើ ។
បច្ចុប្បន្ន ភាគគីទាំងពីរត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឈ្មោះ ថូ សុខណន ត្រូវបានធានាឲ្យសម្រាកនៅផ្ទះដោយសារតែមានរបួសធ្ងន់៕
មតិយោបល់