ស្វាយរៀងៈ នៅវេលាម៉ោង ៥និង១០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន ស្ថិតក្នុងភូមិរោងស្នោ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។
ជនរងគ្រោះឈ្មោះ ជុច សុបុន អាយុ ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិរោងស្នោ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះក៏ធ្លាប់ចងកសម្លាប់ខ្លួនដែរ ប៉ុន្តែត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលទាន់ពេលវេលា
លើកនេះជួយមិនទាន់ ស្រាប់តែប្រទះឃើញចងកជាប់នឹងផ្លានដំបូលផ្ទះបាយស្លាប់ ។
មូលហេតុ៖ ប្រពន្ធសុំលែង។
ក្រោយពីកើតហេតុសមត្ថកិច្ច ទទួលដំណឹងបានភ្លាម ក៏ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះចងកសម្លាប់ខ្លួនប្រាកដមែន ហើយសពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ៕
មតិយោបល់