ព័ត៌មានជាតិ

គោយន្តឡើងផ្លូវជាតិ គ្មានបិទចំណាំងផ្លាត ឬភ្លើងសញ្ញា ត្រូវផាកពិន័យ តាមផ្លូវច្បាប់

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានណែនាំឱ្យ កម្លាំងនគរបាលគ្រប់ខេត្តត្រូវពិន័យតាមច្បាប់ចំពោះគោយន្តដែលឡើងផ្លូវជាតិ ដែលគ្មានបិទចំណាំងផ្លាត ឬភ្លើងសញ្ញា។ លោកអគ្គស្នងការរង បានមានបទបញ្ជាកាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ៕

មតិយោបល់