ព័ត៌មានជាតិ

បុរសយោធាម្នាក់ ដេកស្លាប់ដោយជំងឺស្ទះសសៃឈាម

កំពង់ឆ្នាំងៈ នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ចំណុចផ្ទះឈ្មោះ អេន មករា ភេទប្រុស អាយុ ៣៨ឆ្នាំ ស្ថិតនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីមនុស្សដេកស្លាប់។

ជនរងគ្រោះឈ្មោះ នួន ពៅ ភេទប្រុស អាយុ ៤៧ឆ្នាំ មានមុខរបរ ជាយោធា សាលាពលទាហានយោធភូមិភាគពិសេស ស្នាក់នៅចំណុចខាងលើបាន ដេកស្លាប់ដោយជំងឺស្ទះសសៃឈាម ។

ឆ្លងតាមការពិនិត្យរបស់គ្រូពេទ្យជំនាញ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារបានអះអាងថា សាកសពពិតជាស្លាប់ដោយជម្ងឺស្ទះសសៃឈាមពិតប្រាកដមែន ៕

មតិយោបល់