ព័ត៌មានជាតិ

ងោកមួយភាំង រេចង្កូតឡើងឃឿន ទៅបុករបងសំណាញ់លួស ការ៉ាសលក់រថយន្ត បណ្តាលឲ្យដួលសង្កត់លើរថយន្ដ

ភ្នំពេញ: បុរសម្នាក់បើករថយន្តទាំងខ្លួនមានជាតិស្រវឹងក្នុងខ្លួន ធ្វើដំណើរបញ្ច្រាសទិសដៅចរាចរណ៍ ងោកមួយភាំងក៏រេចង្កូតមកខាងឆ្វេង ឡើងឃឿនទៅបុករបងសំណាញ់លួស ការ៉ាសលក់រថយន្តមួយកន្លែង បណ្តាលឲ្យដួលរលំសង្កត់លើរថយន្ដ landcruiser មួយគ្រឿងរងការខូចខាត តិចតួចមួយកំណាត់មុខ។

ហេតុការណ៍នេះ ដែលបង្កការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ271 ទល់មុខមន្ទីរពេទ្យ ព្រះកុសុម:សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍ខាងលើនេះ ដែលបង្កឡើងដោយរថយន្តម៉ាក HILUXVIGO ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AA-4995 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងជោកជាំ។

យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាមុនកើតហេតុគឺពួកគាត់បានឃើញរថយន្តបង្កខាងលើធ្វើដំណើរតាមបណ្ដោយផ្លូវលេខ271ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ដោយអ្នកបើកបរស្រវឹងទំនងជាងងុយគេង ​ហើយងោកមួយភាំងក៏រេចង្កូតមកខាងឆ្វេង ប៉ះនិងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចខូចខាតទ្រង់ទ្រាយ ដើមតិចតួចហើយរថយន្តបង្ក ក៏បន្តជ្រុលទៅមុខទៀត ទាំងរថយន្តបញ្ច្រាសទិសទិសដៅចរាចរណ៍គេជ្រុលឡើងឃឿនផ្លូវ ទៅបុកនិងរបងសំណាញ់លួសរបស់ការ៉ាសលក់រថយន្តយីហោ THAUTO បណ្ដាលឲ្យដួលរំលំសង្កាត់លើរថយន្ដ landcruiser ស៊េរីឆ្នាំ២០២០ មួយគ្រឿងបណ្ដាលឲ្យរងការខូចខាតតិចតួច ចំណែករថយន្តបង្ករងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ តែមិនបណ្ដាលឲ្យនណារម្នាក់រងរបួសឡើយនៅក្នុងហេតុការណ៍នោះ។

ចំណែកអ្នកបើកបររថយន្ដបង្កវិញបានប្រាប់ឲ្យដឹងថាគាត់មិនបានបើករបាំងថ្មពុះចែកទ្រូងផ្លូវឡើយ គឺរូបគាត់ជូនមិត្តភក្ដិគាត់មកផ្ទះ នៅជិតកន្លែងកើត ហើយក៏បើករថយន្តទាំងបញ្រ្ចាសទិសដៅ ហើយងោកមួយភាំងក៏រ៉េចង្កូត ទៅបុករបងការ៉ាសលក់រថយន្តនោះតែម្តង។

ក្រោយកើតហេតុភាគីរថយន្តបង្កនិងម្ចាស់រថយន្តបានចចារគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុដោយម្ចាស់រថយន្តរងគ្រោះទាមទារសំណងចំនួន១៥០០ដុល្លារដើម្បីជួសជុលរថយន្តនិងរបងឡើងវិញហើយរថយន្តបង្កត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយព្រោះរថយន្ដបង្កបើកបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវដែលជាទ្រព្យសម្បត្តិរបស់រដ្ឋបណ្តាលឲ្យរងការខូចខាត៕

មតិយោបល់