ព័ត៌មានជាតិ

Update៖ផ្សារដំបូលដែកធ្វើឲ្យធ្លាក់កំទេចបង្កជាអគ្គិភ័យនៅភោជនីយដ្ឋាន អិន ប្រាំបី

ភ្នំពញ: អគ្គិភ័យមួយកន្លែងកើតឡើងនៅភោជនីយដ្ឋាន អិន ប្រាំបីវេលាម៉ោង ៤និង៣០ នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត កែងនឹងផ្លូវលេខ២៨៦ ភូមិ១១ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ម្ចាស់ឈ្មោះ : Lim Kian Wei Desmond ភេទ ប្រុស អាយុ ៣៥ ឆ្នាំ (ជនជាតិ សិង្ហបូរី) ។
មុខរបរ : ម្ចាស់ភោជនីដ្ឋាន អិន ប្រាំបី ។
មូលហេតុ : ជាងផ្សារដំបូលដែកធ្វើឲ្យធ្លាក់កម្ទេចធូបផ្សារដែកបង្ករជាអគ្គិភ័យ ។
ប្រភេទសំណង់: អាគារសង់ពីថ្មបេតុង (ទំហំ ១៥ម៉ែត្រx ២៥ម៉ែត្រ ) ។
ខូចខាតសម្ភារ: : ឆេះដំបូលអាគារភោជនីយដ្ឋានសង់ពីដែកប្រក់ស័ង្កសី ទំហំ ១៥ម៉ែត្រ x ២០ម៉ែត្រ អស់ទាំងស្រុងរួមទាំង នឹងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
– ស្លាប់ មនុស្ស : គ្មាន ។
– របួស មនុស្ស : គ្មាន ។
រថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ១៤ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៦ ឡាន ស្មើនឹង ៤១ ម៉ែត្រគូប ។
+ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
– រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ស្មើនឹង ០៤ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ ឡាន ស្មើនឹង ១២ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ ឡាន ស្មើនឹង ១២ ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យទីក្រុងអូរឡាំព្យា ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ ឡាន ស្មើនឹង ១២ ម៉ែត្រគូប ។
+ សរុបរថយន្តអគ្គិភ័យដែលចូលរួមក្នុងកិច្ចប្រតិបត្តិការពន្លត់ ទាំងអស់មានចំនួន ២៦ គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ១៦ ឡាន ស្មើនឹង ៨១ ម៉ែត្រគូប ។
– ពន្លត់ចប់ : នៅម៉ោង ៥និង៣០ នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ៕

 

មតិយោបល់