ព័ត៌មានជាតិ

ខណៈនេះអគ្គិភ័យកំពុងឆាបឆេះការ៉ាស់រថយន្តមួយកន្លែង នៅខណ្ឌជ្រោយចង្វា

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ០៣និង៥០នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គិភ័យកំពុងឆាបឆេះ ការ៉ាស់រថយន្តមួយកន្លែង ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់