ព័ត៌មានជាតិ

អ៊ំវ័យចំណាស់ម្នាក់ ខឹងច្រៀងមិនពីរោះ ចាប់បោកកែវស្រា និងចាន ក្នុងហាងផឹកស៊ី អស់ ១០ម៉ឺនរៀល ដើម្បីបញ្ចប់រឿង

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មានករណីភ្ញាក់ផ្អើលមួយកើតឡើង បង្កដោយបុរសម្នាក់ ខឹងច្រៀងមិនពីរោះ ចាប់បោកកែវស្រា និងចាន កម្ទេចក្នុងហាងផឹកស៊ីមួយកន្លែង ហេតុការណ៍នេះ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច បាននាំបុរសវ័យចំណាស់ម្នាក់ និងម្ចាស់ហាង មកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការដោះស្រាយគ្នា អ្នកបង្កក៏សម្រេចចិត្តសងថ្លៃការខូចខាត ចំនួន ១០ម៉ឺន ដើម្បីបញ្ចប់រឿង៕

មតិយោបល់