ព័ត៌មានជាតិ

ប្តូរធុងហ្គាសបិទមិនជិត បណ្តាលឲ្យអគ្គិភ័យឆាបឆេះ ហាងលក់បាយយីហោ « ស្ទឹងមាស លក់បាយហៃណាំ » នៅខេត្តសៀមរាប

សៀមរាប: នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី មានករណីអគ្គិភ័យឆេះហាងលក់បាយយីហោ ស្ទឹងមាសលក់បាយហៃណាំ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ទង វណ្ណារី ភេទស្រី អាយុ៣៥ ឆ្នាំ រស់នៅទីកន្លែងកើតហេតុ។

ករណីអគ្គិភ័យខាងលើនេះ បណ្ដាលឲ្យរងការខូចខាត៖ តូបធ្វើពីឈើប្រក់ស្បូវ ទំហំ ៣ម៉ែត្រ x ១០ម៉ែត្រ ខូចខាត ទាំងស្រុងយីហោភោជនីយដ្ឋានស្ទឹងមាសលក់បាយហៃណាំ ។

មូលហេតុ៖ អ្នកនៅជាមួយឈ្មោះ ស៊ត់ សំណាង ភេទប្រុស អាយុ២០ឆ្នាំ ប្តូរធុងហ្គាសទម្ងន់ ១៥kg បិទអត់ជិត បណ្តាលឲ្យឆាបឆេះ ពីចង្ក្រានបាយខាងក្រោយប្រក់ស្បូវ ។

កម្លាំងអន្តរាគមន៍ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ។ រថយន្តអគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ។ រថយន្តអគ្គិភ័យកងរាជអាវុធហត្ថខេត្តចំនួន ០១គ្រឿង មិនបានប្រើប្រាស់ទឹកទេ។ បំពង់ពន្លត់អគ្គិភ័យចំនួន០៣ បំពង់ ។ ភ្លើងរលត់ទៅវិញនៅវេលាម៉ោង ១០និង៥៥ នាទី៕

មតិយោបល់