ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះជួលមួយខ្នង សរុបជាទឹកប្រាក់ប្រហែល ២២លានរៀល នៅខេត្តបាត់ដំបង

បាត់ដំបងៈ នៅវេលាម៉ោង ១២និង៤២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីអគ្គិភ័យ កើតឡើងចំនួន ១លើក បណ្តាលឲ្យឆេះផ្ទះជួល ១ខ្នងស្មើ នឹង ៤បន្ទប់ (ឆេះទាំងស្រុង) ទំហំ 7មx25ម ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ អាង គីម ភេទប្រុស អាយុ ៦៥ឆ្នាំ (ជាម្ចាស់ផ្ទះជួល)មានទីលំនៅនៅកន្លែងកើតហេតុខាងលើ។

បានជួលឲ្យអ្នកស្នាក់នៅចំនួន ៤គ្រួសារ៖
១/ឈ្មោះ ឃឹម ឆៃ ភេទប្រុស អាយុ ៤៨ឆ្នាំ ។
ខូចខាតទ្រព្យសម្បត្តិ
-ឆេះប្រាក់ខ្មែរអស់ 2.000.000រៀល(ពីរលានរៀល)។
-ឆេះសម្លៀកបំពាក់ កន្ទេល មុង ភួយ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ឆេះទាំងស្រុង។
២/ឈ្មោះ លាវ អូន ភេទស្រី អាយុ ៥៨ឆ្នាំ ។
ខូចខាតទ្រព្យសម្បត្តិ
-ឆេះខោអាវថ្មីដែលទើបទិញមកសម្រាប់លក់ សរុបជាប្រាក់អស់ប្រហែល 20.000.000រៀល(ម្ភៃលានរៀល)។
-ឆេះគ្រែឈើបេង១ សម្លៀកបំពាក់ ចាន ឆ្នាំង កន្ទេល មុង ភួយ និងសម្ភារៈផ្សេងៗទៀត ខូចខាតទាំងស្រុង។
៣/ឈ្មោះ ទន់ សុខ ឃាង ភេទប្រុស អាយុ ៤៣ឆ្នាំ ។
ខូចខាតទ្រព្យសម្បត្តិ
-ឆេះប្រាក់ខ្មែរអស់ 400.000រៀល(សែសិបម៉ឺនរៀល)។
-ឆេះម៉ូទ័រស្វាន ១គ្រឿង ,ម៉ូទ័រកាត់ ១គ្រឿង ,សម្លៀកបំពាក់ ចាន ឆ្នាំង កន្ទេល មុង ភួយ និងសម្ភារៈមួយចំនួនទៀត ឆេះទាំងស្រុង។
៤/ឈ្មោះ ឆេង សុខឃាង ភេទស្រី អាយុ ៣៧ឆ្នាំ ។
ខូចខាតទ្រព្យសម្បត្តិ
-ឆេះគ្រែបេង១ ,ឆេះម៉ូតូចាស់ៗដែលខូចចំនួន ៦គ្រឿង ,សម្លៀកបំពាក់ ចានឆ្នាំង កន្ទេល មុង ភួយ និងសម្ភារមួយចំនួនទៀត ឆេះទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

-ភ្លាមៗនោះបានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង (រថយន្តរបស់អធិការស្រុកសំពៅលូន ១គ្រឿង និងរថយន្តរបស់អធិការស្រុកម៉ាឡៃ ១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្ត៕

មតិយោបល់