កោះកុងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥និង៤០នាទីរសៀល ត្រង់ចំណុចស្ពានលេខ០៨ លើវិថី សាយ ភូថង ដែលស្ថិតនៅក្នុងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង មានករណីគ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោកបង្កឡើងដោយអ្នកជិះម៉ូតូបើកពាទ្រូងស្ពាន។
មូលហេតុ ស្រវឹងស្រា បើកបរមិនប្រកាន់ស្តាំ ជនរងគ្រោះឈ្មោះ សំ ប៊ុនណាត ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅភូមិដូង ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង បានជិះម៉ូតូម៉ាកអ៊ិចស៊ិចទ័រ ពណ៌ខ្មៅលាយក្រហម ធ្វើដំណើរពីលិចទៅកើត បានពាទ្រូងស្ពានដួលរបួសក្បាល បន្ទាប់មកជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាពអណ្តូងទឹក ពេលទៅដល់គ្រូពេទ្យពិនិត្យឃើញថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវ ហើយបច្ចុប្បន្នសាកសពត្រូវបាន ក្រុមគ្រួសារយកទៅផ្ទះ នៅថ្មសធ្វើបុណ្យតាមប្រពៃណី។
ចំណែកម៉ូតូកម្លាំងជំនាញបានយកមករក្សាទុកនៅស្នាក់ការសន្តិសុខកូនកុក រង់ចាំក្រុមគ្រួសារមកទទួលយក៕
មតិយោបល់