បរទេស៖ ក្លឹបយក្សអ៊ីតាលី Juventus នឹងធ្វើការចូលរួមប្រជែងជាផ្លុវការជាមួយនឹងបណ្តាក្លឹបផ្សេងទៀតនៅអឺរ៉ុបដើម្បីអាចចរចាក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធឆ្នើម Dusan Vlahovic របស់ក្លឹប Fiorentina។
កីឡាករវ័យ២១ឆ្នាំត្រូវបានគេមើលឃើញថាគឺជាកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតដែលនឹងមានឈ្មោះនៅក្នុងបញ្ជីកីឡាករដែលត្រូវដោះដូរនៅក្នុងទីផ្សារក្នុងខែមករានេះដោយក្នុងនោះសូម្បីតែក្លឹបកាំភ្លើងធំ Arsenal ក៏ស្ថិតនៅក្នុងក្លឹបដែលចូលរួមប្រជែងកីឡាករផងដែរ។
កីឡាករ Vlahovic នៅរដូវកាលនេះរកបាន១៧គ្រាប់បាល់លីគមកហើយបន្ទាប់ពីបានរកបានដល់ទៅ២១គ្រាប់កាលពីរដូវកាលមុន។
គួរឲ្យដឹងដែរថា Juventus ចាំបាច់ត្រូវការកីឡាករខ្សែប្រយុទ្ធជួរមុខម្នាក់នៅក្នុងខែមករានេះជាជាងរងចាំរហូតដល់រដូវក្តៅហើយជឿជាក់ថាចំពោះតម្លៃខ្លួនរបស់ Vlahovic ក៏ត្រូវបានJuventus ព្រមព្រៀងរួចរាល់ហើយផងដែរ៕
មតិយោបល់