ទីក្រុងប៊ែកឡាំង ( 27/08/13 ) : យន្តហោះប្រភេទតូចមួយដែលបានធ្លាក់នៅក្នុងតំបន់ Ruhr ភាគខាងលិចប្រទេសអាល្លឺម៉ង់កាលពីថ្ងៃម្សិលមិញបានសម្លាប់មនុស្ស 5 នាក់ដែលក្នុងនោះម្នាក់ជាក្មេងផងដែរ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ 5 ល្ងាចម៉ោងក្នុងស្រុកដែលបានសម្លាប់មនុស្សស្រីពីរនាក់ប្រុសពីរនាក់និងក្មេងម្នាក់ហើយធ្វើឲ្យរងរបួសធ្ងន់ក្មេងបីនាក់ទៀតដែលឥឡូវកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ក្រុមជួយសង្គ្រោះដែលមានគ្នាប្រមាណជា10 នាក់បានជួយទាញយកជនរងគ្រោះដទៃទៀតដែលជាប់នៅក្នុងយន្តហោះចេញមកក្រោយបានទាំងអស់។
បើយោងតាមសាក្សីដែលបានឃើញហេតុការណ៍បាននិយាយថាខណៈដែលយន្តហោះរៀបនឹងចុះចតវាបានហោះទៅប៉ះនឹងដើមឈើមួយដើមមុនពេលវាហោះធ្លាក់ដី៕
ព័ត៌មានជាតិ
មតិយោបល់