ក្រចេះ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់ បានបើកម៉ូតូបុករថយន្តពីក្រោយ បណ្តាលឲ្យស្លាប់ នៅចំណុចផ្លូវជាតិលេខ៧ ( ស្នួល-ក្រចេះ ) ចន្លោះបង្គោលគីឡូម៉ែតលេខ ២៩២-២៩៣ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង១៩ និង ៣០នាទី ។
តាមរបាយការណ៍ បានឲ្យដឹងថា ម៉ូតូជនរងគ្រោះ ម៉ាក ណិច ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 1AE-4467 បើកបរដោយឈ្មោះ គង់ ស៊ីណាត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ធ្វើដំណើរពីទិសខាងលិច ឆ្ពោះទៅ ទិសខាងកើត ។ លុះដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុកនឹងរថយន្ត ដែលកំពុងធ្វើដំណើរ ដែលរថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-9168 ( អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ ) ធ្វើដំណើរពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត ។
តាមរបាយការណ៍ បានឲ្យដឹងទៀតថា ករណីនេះ បណ្តាលមកពីមូលហេតុ ស្រវឹង។
វត្ថុតាង៖ ម៉ូតូ ខូចខាតធ្ងន់០១គ្រឿង និង រថយន្តគ្មានការខូចខាត បានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីបន្តនីតិវីធី ៕
មតិយោបល់