ព័ត៌មានជាតិ

ព្រះសង្ឃបួសនៅវត្តត្របែកឯករង្សីយកកាំបិតអារ.កខ្លួនឯង ហើយក៏ដួលប្រកាច់ ទៅប៉ះនឹងទៀនដែលបានអុជបំភ្លឺនោះបណ្ដាលឲ្យភ្លើងឆេះស្លាប់ភ្លាមៗ

សៀមរាប: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧ និង៣០នាទី នៅវត្តត្របែកឯករង្សី ភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីព្រះសង្ឃធ្វើអត្តឃាត និងដុតកុដិ ។
លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមបានឲ្យដឹងថា :ជនរងគ្រោះឈ្មោះ ដុំ ជាភេទប្រុស អាយុ ៥០ឆ្នាំ មានអាស័យដ្ឋានភូមិអង្គុញ ឃំុសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាសង្ឃបួសនៅក្នុងវត្តកើតហេតុខាងលើ មានជំងឺសរសៃប្រសាទ ។
នៅវេលាម៉ោង ថ្ងៃខែឆ្នាំកើតហេតុខាងលើ ជំងឺរបស់ជនរងគ្រោះបានរ៉ើឡើង ស្របពេលនោះបណ្ដាញចរន្តអគ្គិសនីបានដាច់ជនរងគ្រោះបានអុជទៀនបំភ្លឺក្នុងកុដិ ហើយចាក់សោរកុដិពីខាងក្នុងដូចសព្វដង រួចធ្វើអត្តឃាតដោយយកកាំបិតអារកខ្លួនឯង ហើយក៏ដួលប្រកាច់ ទៅប៉ះនឹងទៀនដែលបានអុជបំភ្លឺនោះបណ្ដាលឲ្យភ្លើងរាលឆេះ សម្ភារ:ប្រើប្រាស់ក្នុងកុដិ ។
តាមការធ្វើកោសល្យវិច្ច័យរបស់ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ និងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម តាមចម្លើយបំភ្លឺរបស់ព្រះសង្ឃនិងគណ:កម្មការវត្ត ព្រមទាំងក្រុមគ្រួសារជនរងគ្រោះករណីនេះជនរងគ្រោះពិតជាមានជំងឺសសៃប្រសាទ ហើយបានធ្វើអត្តឃាតអារកសម្លាប់ខ្លួនឯង ពិតប្រាកដមែន ពុំមែនជាករណីឃាតកម្មនោះទេ ។
ក្រោយធ្វើកំណត់ហេតុ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់