ព័ត៌មានជាតិ

កម្លាំងនគរបាលបានបំបែក ឯកត្តកម្ម ករណី ឃាតកម្ម ដ៍អាថ៌កំបាំងមួយនៅខេត្តព្រះវិហារ

ព្រះវិហារ: នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោយបាន ទទួលព័ត៌មានពីលោកមេភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពីករណីបាត់មនុស្ស។ ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលស្រុក ជាំក្សាន្ត ចុះធ្វេីការការស្រាវជ្រាវ ស៊ើបអង្កេត លេីករណីនេះ ជា បន្ទាន់
ជាលទ្ធផល សមត្ថកិច្ចយើង បានជីករណ្ដៅរកឃេីញសាកសពជនរងគ្រោះ មាន ឈ្មោះ ហូយ ផល្លា ភេទស្រី អាយុ៥៥ឆ្នាំ នៅចំណុចដីឡូតិ៍ផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ដែលត្រូវបានជន សង្ស័យ ជាប្ដី ឈ្មោះ ស៊ិន ស៊ឺម ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកងទព័ រស់នៅភូមិឃុំកេីតហេតុ បានវាយសម្លាប់ក្នុងជម្លោះហិង្សាក្នុង គ្រួសារ កាលពីថ្ងៃទី ១៧/កញ្ញា /២០២០ វេលាម៉ោងប្រហែល២១:៣០នាទី ។
ករណីនេះ សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលេី ដេីម្បីកសាងសុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ព្រះវិហារ បន្តនីតិវិធីច្បាប់៕

 

មតិយោបល់