កណ្តាលៈ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណី
រវាងរថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរបួសធ្ងន់ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ស្ថិតនៅក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត០១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខតាកែវ 3A 00 21 បើកបរដោយឈ្មោះ ថោង សុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវិមានទ្រុង សង្កាត់សែនសុខ ភ្នំពេញ ។ បានគាបក្នុងរថយន្តស្លាប់នៅកន្លែងកើតហេតុ ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានរេចង្កូតមកឆ្វេងដៃបុករថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ.3A 33 08 បើកបរដោយឈ្មោះ គយ សុភាព ប្រុសអាយុ៤២ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ (របួសធ្ងន់) ដែលមានទិដៅភ្នំពេញ អ្នកលឿង របួសធ្ងន់ម្នាក់ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ។ ចំណែករថយន្ត០២គ្រឿងត្រូវបានកម្លាំង ជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងនឹងយកទៅរក្សាទុកជាភស្តុតាង តាមនីតិវិធី។
សន្និដ្ឋាន ករណីនេះបណ្តាលមកពីអ្នកបើកបរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខតាកែវ 3A 00 21 ធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្នមិនបានពិនិត្យមើលស្ថានភាពផ្លូវខាមុខ៕
មតិយោបល់