ព័ត៌មានជាតិ

តៃកុងស្លាប់មួយរំពេច ករណីបើកបរក្នុងស្ថានភាពងងុយដេក បណ្ដាលឲ្យរថយន្តធ្លាក់ផ្លូវក្រឡាប់

តាកែវ: នៅថ្ងៃសុក្រ ០៨កើតខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១និង០០នាទីរំលងអធ្រាត្រ ស្ថិតលើចំណុចលើផ្លូវជាតិលេខ០៣ ចន្លោះគីឡូម៉ែត្រលេខ៩១-៩២ ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ(រថយន្តធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង)ដែលបើកបរក្នុងទិសដៅពីលិចទៅកើត។

រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-9025 បើកបរដោយឈ្មោះ សែត សាលី ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូកខេត្តកំពត មុខរបរបើកបររថយន្តដែលបើកបរមកពីទិសខាង លិចលុះមកដល់ចំណុចខាងលើអ្នកបើកបរបានងោកហើយរថយន្តធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យអ្នកបើកខាងលើស្លាប់នៅកន្លែងកើតហេតុតែម្តង។

មូលហេតុ៖ អ្នកបើកបរងងុយដេក។

សាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋាបាលត្រាំកក់៕

មតិយោបល់