ព័ត៌មានជាតិ

បុរសម្នាក់ រងរបួសបែកក្បាល ខណៈជិះម៉ូតូបុកដើមអូយម៉ូយ នៅចិញ្ចើមផ្លូវ

កំពង់ឆ្នាំង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៣និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍០១ ករណីស្ថិតនៅភូមិឫស្សីដង្កួច ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

បង្កឡើងដោយឈ្មោះ ម៉ក ឈី ភេទប្រុស អាយុ៣៩ឆ្នាំ រស់ភូមិ/ឃុំកើតហេតុខាងលើ ដោយមូលហេតុផឹកស្រាស្រវឹង បើកបរម៉ូតូបុកដើមអូយម៉ូយនៅចិញ្ចីមផ្លូវខាងស្តាំ បណ្តាលឲ្យរងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ជនគ្រោះត្រូវបានគ្រួសារដឹកយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យ ៕

មតិយោបល់