ព័ត៌មានជាតិ

បុរសកម្មករទូកនេសាទម្នាក់ ដេកស្លាប់លើទូក នៅខេត្តកោះកុង

កោះកុង: នៅវេលាម៉ោង ៨និង៤០នាទីព្រឹក នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញអធិការស្រុកមណ្ឌលសីមាសហការជាមួយក្រុមគ្រូពេទ្យ ចុះពិនិត្យសាកសពបុរសកម្មករនេសាទម្នាក់ឈ្មោះ ប៉ិច សារឿន ភេទប្រុស អាយុ ៥៣ឆ្នាំ ដេកស្លាប់នៅលើទូក ចំណុចឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

តាមការពិនិត្យជាក់ស្ដែង និងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា សពរងគ្រោះតែងតែផឹកស្រាជាប់ជាប្រចាំ ហើយមិនពិសាបាយទើបខ្យល់គស្លាប់ ដោយនៅលើសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីទាំងអស់។

បច្ចុប្បន្នសពរងគ្រោះបានប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់