ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់បាត់បង់ជីវិត

បន្ទាយមានជ័យ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ ស្ថិតនៅក្នុងភូមិដើមពោធិ៍ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ នៅនឹងកន្លែង ។ ម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ដឹងមូលហេតុពិតប្រាកដនូវឡើយ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការវាស់វែង យកវត្ថុតាងទាំងពីរទៅរក្សាទុកជាបណ្តោះអាសន្ន តាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានប្រគល់ជូនទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តពេលក្រោយ ៕

មតិយោបល់