First News: ចុះជួយប្អូនលង់​ទឹកអណ្ដូង លង់ស្លាប់ទាំងពីរនាក់

កំពតៈ តាមសេចក្តីរាយការណ៍បឋមបានឲ្យ Post News ដឹងថា នៅមុននេះបន្តិច មានក្មេងប្រុសស្រី២នាក់ បានលង់ទឹកអណ្ដូងស្លាប់ជាបន្តបន្ទាប់នៅឃុំអណ្ដូងខ្មែរ ស្រុកទឹកឈូ ខេត្តកំពត។

សេចក្តីរាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុបងប្អូន២នាក់ខាងលើ បានទៅបោកខោអាវនៅក្បែរមាត់អណ្ដូង ហើយប្អូនបានធ្លាក់ដាក់ក្បាលចូលក្នុងអណ្ដូង ហើយខណៈនោះបងស្រីឃើញចុះទៅជួយ បណ្ដាលឲ្យលង់ស្លាប់ទាំងពីរនាក់តែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះទី១.ឈ្មោះ សួន ស្រីលាភ ភេទស្រី អាយុ១១ឆ្នាំ និងឈ្មោះសួន ចំរុង ភេទប្រុស អាយុ៧ឆ្នាំ។ រីឯអ្នកម្តាយឈ្មោះសោម ស្រីវីន។

ពេលនេះសមត្ថកិច្ច និងក្រុមគ្រួសារកំពុងស្រង់យកសាកសពចេញពីអណ្ដូងដើម្បីធ្វើបុណ្យតាមប្រពៃណី៕

long-tek-2long-tek-3long-tek-1

មតិយោបល់