ព័ត៌មានជាតិ

សង្ស័យស្រវឹង បើកម៉ូតូលឿន រេចង្កូតទៅបុករថយន្ត បណ្តាលឲ្យស្លាប់មួយរំពេច នៅលើដងផ្លូវ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា យុវជនម្នាក់បើកម៉ូតូល្បឿនលឿនបានរេចង្កូតទៅបុកនឹងរថយន្តបណ្តាលឲ្យស្លាប់នៅនិងកន្លែង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ​ វេលាម៉ោង០៦និង៥០នាទីយប់ ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២០ ក្នុងទីប្រជុំជនលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខផ្លូវចុះរោងម៉ាស៊ីនព្រហូត ស្ថិតនៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះមានម៉ូតូហុងដាវ៉េវ សេ100ស៊េរីចាស់ពណ៌ក្រហម គ្មានផ្លាកលេខ បានបើកពីទិសខាងលិចទៅកើតក្នុងល្បឿនលឿន លុះបើកមកដល់កន្លែងកើតហេតុត្រង់ចំណុចទល់មុខផ្លូវចុះរោងម៉ាស៊ីនព្រហូតស្រាប់តែរេចុះរេឡើង មិនប្រកាន់ស្តាំនិងសង្ស័យស្រវឹងជ្រុលទៅបុករថយន្តតូយូតា២បាំង ពាក់ផ្លាកលេខ2A-0790 ប.មានជ័យ ដែលបើកក្នុងទិសដៅពីកើតមកលិចច្រាស់ទិសគ្នា ពេញទំហឹងបណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូនៅនិងកន្លែង។

លោកនាយរងការិយាល័យបានបន្តឲ្យដឹងថា​ ជនរងគ្រោះអ្នកបើកម៉ូតូមិនទាន់ស្គាល់ឈ្មោះនោះទេ មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍​ ដល់ស្លាប់មនុស្សនោះព្រោះម៉ូតូបើកល្បឿនលឿននិងមិនប្រកាន់ស្តាំ ហើយមិនពាក់មួកសុវត្ថិភាព អ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយពីកើតហេតុបានរត់គេចពីកន្លែងកើតហេតុបាត់បន្សល់តែរថយន្ត បច្ចុប្បន្នម៉ូតូនិងរថយន្តត្រូវបាននគរបាលចរាចរណ៍យកមករក្សាទុកនៅស្នងការ ដើម្បីដោះស្រាយនៅពេលក្រោយ​​ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់