ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស ៧នាក់ ដកហូតម៉ូតូបចំនួន១៨គ្រឿង និងរថយន្ត១គ្រឿង បម្រុងរត់ពន្ធម៉ូតូឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់

បន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចចុះល្បាត បានប្រទះឃើញក្រុមរត់ពន្ធម៉ូតូបម្រុងឆ្លងដែនចូលមកកម្ពុជា ដេញតាមចាប់ខ្លួនបាន២នាក់ និងម៉ូតូ៣គ្រឿង ខណ:ដែលពួកគេបានព្យាយាមបើករត់គេចពីសមត្ថកិច្ចតាមចម្ការដំឡូង។ ភ្លាមៗនោះ សមត្ថកិច្ចបានបន្ថែមកម្លាំង ដោយធ្វើការរុករកជុំវិញបរិវេណខាងលើ ទើបឈានដល់ការឃាត់ខ្លួនមនុស្សបន្ថែម៥នាក់ទៀត ដកហូតម៉ូតូបន្ថែមចំនួន១៥គ្រឿង និងរថយន្ត១គ្រឿង សរុបមនុស្សចំនួន៧នាក់ (ប្រុស៣នាក់ ស្រី៤នាក់)។

ជាក់ស្តែងនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកងរយលេខ១២០១ សហការជាមួយតម្រួតការពារព្រំដែនលេខ១២ បានចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចថាប់ធីមស៉្យាម ក្នុងភូមិ៩ ឃុំថាប់ថៃ ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំប្រទល់ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ពេលកម្លាំងសមត្ថកិច្ចចុះល្បាតនោះ កម្លាំងក៏បានប្រទះឃើញក្រុមរត់ពន្ធម៉ូតូបម្រុងឆ្លងដែនចូលមកកម្ពុជា ទើបកម្លាំងដេញតាមចាប់ខ្លួនបាន២នាក់ និងម៉ូតូ៣គ្រឿង ខណ:ដែលពួកគេបានព្យាយាមបើករត់គេចពីសមត្ថកិច្ចតាមចម្ការដំឡូង។

ភ្លាមៗនោះសមត្ថកិច្ចបានបន្ថែមកម្លាំងដោយធ្វើការរុករកជុំវិញបរិវេណខាងលើ ទើបឈានដល់ការឃាត់ខ្លួនមនុស្សបន្ថែម៥នាក់ទៀត ដកហូតម៉ូតូបន្ថែមចំនួន១៥គ្រឿង និងរថយន្ត១គ្រឿង សរុបមនុស្សចំនួន៧នាក់ (ប្រុស៣នាក់ ស្រី៤នាក់)។

ជនសង្ស័យទាំងនេះ បានសារភាពថា ពួកគេមកទទួលយកម៉ូតូនៅក្នុងចម្ការដំឡូងចុងភូមិ ហើយជិះទៅប្រគល់ឲ្យឈ្មួញខ្មែរ ដែលនៅចាំក្នុងចំណុចព្រំដែន ដោយម៉ូតូ១គ្រឿង ពួកគេទទួលបានកម្រៃ២០០បាត។ បច្ចុប្បន្នជនសង្ស័យ ទាំងអស់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សមត្ថកិច្ចជំនាញ ៕

 

 

មតិយោបល់