ព័ត៌មានជាតិ

បុរសម្នាក់អូសខ្សែភ្លើងដោតម៉ាទ័រឈូសធ្វើគ្រែនៅក្រោមផ្ទះ កាន់ប៉ះហ្វ្រីបណ្ដាលឲ្យឆក់ស្លាប់

កំពត: នៅថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៧និង១៥នាទីយប់ មានករណីខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់។

ជនរងគ្រោះឈ្មោះ សយ កេន ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិតាទេន ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។

ហេតុការណ៍នេះបណ្ដាលមកពីជនរងគ្រោះនោះបានអូសខ្សែភ្លើងដោតម៉ាទ័រឈូសធ្វើគ្រែនៅក្រោមផ្ទះហើយកាន់ចំប៉ះ ហ្វ្រីបណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់