ព័ត៌មានជាតិ

ប្រទះឃើញសាកសពម្នាក់ អណ្តែតទឹកតាមដងទន្លេ បង្កការភ្ញាក់ផ្អើលកើតឡើង នៅខណ្ឌជ្រោយចង្វា

ភ្នំពេញ: (ព័ត៌មានបឋ​ម) នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសព មិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតទឹកតាមដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតនៅត្រង់ចំណុចក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកធ្វើកោសល្យវិច្ច័យ បានចុះទៅពិនិត្យតាមនីតិវិធី ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារអង្គភាពព័ត៌មានPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់