ព័ត៌មានជាតិ

កម្លាំងព្រហ្មទណ្ឌរាជធានីភ្នំពេញ ឆ្មក់ចូលផ្ទះសំណាក់កាកា បង្រាបជនសង្ស័យ៣នាក់​ ករណីឆក់ខ្សែក ប្រដាប់ដោយអាវុធ

ភ្នំពេញ: តាមព័ត៌មានបឋមបានឱ្យដឹងថា កម្លាំងព្រហ្មទណ្ឌករិតស្រាលរាជធានីភ្នំពេញ បានឆ្មក់ចូលផ្ទះសំណាក់មួយកន្លែងយីហោ «កាកា» បង្រាបជនសង្ស័យចំនួន៣នាក់ ករណីឆក់ខ្សែក ប្រដាប់ដោយអាវុធ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្ទះសំណាក់កាកា សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះ ហើយត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញា រហូតឈានដល់ការឆ្មក់ចូលបង្ក្រាបបានចំនួន៣នាក់។ ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការដកហូតកាំភ្លើងខ្លីមួយដើម ព្រមទាំងឯកសណ្ឋានមួយចំនួនផងដែរ។

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានី ដើម្បីសួរចម្លើយ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់