ព័ត៌មានជាតិ

បើករថយន្តបោះពួយលឿនហ្រ្វាំងមិនស៊ីជ្រុលទៅបុកផ្ទះអ្នកភូមិ

ក្រចេះ: ដោយសារមូលហេតុដាច់ហ្រ្វាំង ធ្វើឲ្យរថយន្តសាំយ៉ុងមួយគ្រឿង ដែលកំពុងតែបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកផ្ទះអ្នកភូមិ ក្បែរចិញ្ចើមផ្លូវបណ្តាលឲ្យខូចខាត និងរងរបួស មនុស្ស២នាក់។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បង្កឡើងដោយរថយន្ដម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2D.1904 បានរេចង្កូតបុកខឿនផ្ទះរបស់ឈ្មោះឌីម ចន្ថា អាយុ៣៩ឆ្នាំ ស្ថិតនៅភូមិ ព្រែក តា អាំ ឃុំបុសលាវ ស្រុកចិត្របុរី បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរដូចគ្នា ទាំងរថយន្តនិងផ្ទះ។
អ្នកបើករថយន្តឈ្មោះ ធី ថន អាយុ៣៤ឆ្នាំ រស់នៅភូមិត្រពាំងចក ឃុំចើម ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវរងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះណាល់ ណាង អាយុ២៨ ឆ្នាំមានទីលំនៅភូមិ ឃុំជាមួយគ្នា ត្រូវរងរបួសស្រាល៕

 

មតិយោបល់