ព័ត៌មានជាតិ

ស្រវឹងស្រាទំនាស់ពាក្យសំដី យកកាំបិតខ្វែវកាប់ត្រូវចំក្បាលផ្នែកខាងឆ្វេងចំនួន ១០ ថ្នេរ

ឧត្តរមានជ័យ: សមត្ថកិច្ចបង្រ្កាបករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីវេលាម៉ោង ០៧ និង ១១ នាទីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិគោកត្រាង ឃុំជើងទៀន ស្រុកចុងកាល់ ឃាត់ខ្លួនជនសង្ស័យឈ្មោះ លុត អាំ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិភូមិ-ឃុំខាងលើ ខណ:ផឹកស្រាស្រវឹងទាញកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះ ឈ្មោះ *ព្រេន ធិក* ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិជាមួយគ្នា បណ្តាលឱ្យរងរបួសធ្ងន់(ត្រូវចំក្បាលផ្នែកខាងឆ្វេងចំនួន ១០ ថ្នេរ) ។
មូលហេតុ ស្រវឹងស្រាទំនាស់ពាក្យសំដី ។
បច្ចុប្បន្ន ត្រូវបានតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារខេត្តឧត្តរមានជ័យ ៕

 

មតិយោបល់