ព្រះសីហនុៈ វេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងកំហែងយក នៅចំណុចកាស៊ីណូខ្សាច់មាសអន្តរជាតិ ស្ថិតភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
១/ ឈ្មោះ WAING AI MING ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកផ្នែកទីផ្សារក្រុមហ៊ុនអ៉ីនធើណេត បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
២/ ឈ្មោះ ទូច សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ប្រតិបត្តិការបង្រ្កាបមុខសញ្ញានេះ ក្រោមការបញ្ជាផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង មានការសម្របសម្រួលផ្លូវច្បាប់ពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូខេត្ត។
សមត្ថកិច្ចជំនាញ បានរំដោះជនរងគ្រោះ ចំនួន ០១នាក់ ឈ្មោះ CAI CHANGCHUN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
វត្ថុតាងចាប់យកមាន៖ ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង, ប័ណ្ណបើកបរ ចំនួន ០១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១សន្លឹក, កាតផ្សេងៗ ចំនួន ១៤សន្លឹក, លុយខ្មែរ ចំនួន ១៥.០០០រៀល, ប្រាក់ដល្លារ ៦$, កាបូបដាក់លុយ ចំនួន ០១, រថយន្តចំនួន ០១គ្រឿង ម៉ាកLEXUS RX 330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-3936៕
មតិយោបល់