ព័ត៌មានជាតិ

បុរសម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅក្នុងផ្ទះខ្លួនឯងដោយមិនដឹងមូលហេតុ

កោះកុង: កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង៨និង៤០នាទីព្រឹក កម្លាំងជំនាញអធិការស្រុកបូទុមសាគរ សហការជាមួយក្រុមគ្រូពេទ្យចុះពិនិត្យសាកសពបុរសម្នាក់ឈ្មោះខាន់ ង៉ែត ភេទប្រុស អាយុ៣២ឆ្នាំ បានចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងផ្ទះខ្លួនឯងក្នុងភូមិតាអុក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
តាមការពិនិត្យជាក់ស្ដែងនិងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋនិងសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះតែងតែផឹកស្រាជាប់ជាប្រចាំដោយនៅលេីសពជនរងគ្រោះពុំមានស្លាកស្នាមអ្វីទាំងអស់ហើយមានសភាពហើមស្អុយរលួយ។
បច្ចុប្បន្នសពរងគ្រោះបានប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់