ព័ត៌មានជាតិ

ក្របួចចោរកាច់កម៉ូតូ២នាក់ ដកហូតបានម៉ូតូមកវិញ

ត្បូងឃ្មុំ: ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរកាពប្រាំ បានៃឃាត់ខ្លួនវេលាម៉ោង០៧និង៣៥នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្សារត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។

ជនសង្ស័យទី.ឈ្មោះ ញីប ដា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិមុខភ្នំ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទី២.ឈ្មោះ យ៉ុន ហេង ភេទប្រុស អាយុ២២ ឆ្នាំនៅភូមិមុខភ្នំ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានប្រាប់ថា នៅមុនពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពកាច់សោកម៉ូតូម៉ាកហុងដា សេ125 ផលិតឆ្នាំ2015 របស់ប្រជាពលរដ្ឋនៅផ្សារត្រពាំងឫស្សី ឃុំរកាពប្រាំ ហើយត្រូវកម្លាំងនគរបាលក្របួចបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ សមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

photo_2016-08-08_17-24-01

photo_2016-08-08_17-24-02

photo_2016-08-08_17-24-04

photo_2016-08-08_17-24-06

photo_2016-08-08_17-24-07

photo_2016-08-08_17-24-09

photo_2016-08-08_17-24-11

photo_2016-08-08_17-24-13

មតិយោបល់