ព័ត៌មានជាតិ

ចាប់យុវជនខ្លួន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងទឹកដីសែនសុខ

ភ្នំពេញ: ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀនចំនួន១កញ្ចប់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេសរាជធានី សហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា ធ្វើការឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ចល្បាតឃើញ ហើយពួកគេបោះថ្នាំញៀនចោល។ ករណីឃាត់ខ្លួននេះ បានធ្វើឡើងពីវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២៧១ មុខផ្សារហេងលី ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ ង៉ែត រឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិណងភូមិ ឃុំព្រះខែ ស្រុកបសែត ខេត្តកំពង់ស្ពឺ និងទី២ឈ្មោះ ឆឹង ពៅ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់ម្តុំលូប្រាំ និងមានស្រុកកំណើតភូមិត្នោតដាច់ ឃុំព្រះខែ ស្រុកបសែត ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបន្តថា មុនឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងអន្តរាគមន៍ពិសេសរាជធានី សហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា ធ្វើកាល្បាតនៅចំណុចខាងលើ បានប្រទះឃើញជនសង្ស័យទាំង២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-4549 ពុំមានពាក់មួកសុវត្ថិភាព ដោយមានការសង្ស័យបានស្រែកឲ្យឈប់ តែជនសង្ស័យមិនឈប់បានបន្ថែមល្បឿង ពេលនោះកម្លាំងសមត្ថកិច្ចក៏ដេញតាមឃាត់ខ្លួនបានរួមនឹងថ្នាំញៀន១កញ្ចប់តូចតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការតាមនីតិវិធី៕

photo_2016-08-08_17-25-19

photo_2016-08-08_17-25-21

photo_2016-08-08_17-25-23

មតិយោបល់