ព័ត៌មានអន្តរជាតិ

គ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស ១៣ នាក់នៅអេហ្ស៊ីប

អេហ្ស៊ីបៈ របាយការណ៍ភ្នាក់ងារព័ត៌មាន MENA ផ្លូវការ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់ និងបួននាក់ផ្សេងទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរ នៅក្រុងគែ ភាគខាងត្បូង នៃរដ្ឋធានីរបស់ប្រទេសអេហ្ស៊ីប។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ីនហួ ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។

គ្រោះថ្នាក់ចរាចរនេះបានកើតឡើង កាលពីយប់ថ្ងៃអាទិត្យ ដោយសាររថយន្តបែកកង ពេលកំពុងបើកបរក្នុងល្បឿនល្បឿនផងនោះ បានបណ្ដាលឲ្យរថយន្តតូចមួយ ក្រឡាប់នៅលើផ្លូវក្នុងខេត្ត Minya ប្រហែល ២៤៥ គីឡូម៉ែត្រ ពីភាគខាងត្បូងនៃទីក្រុងគែរ ។

ស្ថិតិពីក្រសួងដឹកជញ្ជូនអេហ្ស៊ីប បានបង្ហាញថា គ្រោះថ្នាក់ចរាចរ នៅក្នុងប្រទេសបង្ករឲ្យមនុស្សស្លាប់ប្រហែល ១០.០០០ នាក់ ជារៀងរាល់ឆ្នាំ ហើយជាង ៦០ភាគរយ នៃគ្រោះថ្នាក់ទាំងនេះ ត្រូវបានបង្កឡើងដោយការក្រទ្បាប់រថយន្ត៕

f121205ei01-e1394535596569

មតិយោបល់