ភ្នំពេញៈ បុរសម្នាក់បានទាញសំណាញ់យកទៅបង់ត្រីដូចសព្វដងបែរជាបានកាំភ្លើង AK មួយដើមកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងស្រះទឹកក្បែរបុរី ផុន ស៊ុយ ក្នុភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីបុរសម្នាក់ខាងលើបានឲ្យដឹងថា មុនពេលភ្ញាក់ផ្អើលរូបគាត់បានទាញសំណាញ់យកទៅបង់ត្រីដូចសព្វដងគ្រាន់បានរួចមួយពេលៗ តែលើនេះខុសពីលើសមុនបង់បាន ស្តោងពណ៍ខៀវមួយ ដោយអូសយកមកលើគោកដោយមានការសង្ស័យទើបលើកយកមករលាក់មើលស្រាប់តែឃើញ កាំភ្លើងAK ទើបស្រែកហៅគ្នីគ្នាមកជួយមើលរួចទាក់ទងទៅ សមត្កិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ យកទៅរក្សាទុក៕




មតិយោបល់