ព័ត៌មានជាតិ

ក្រុមប្រើប្រាស់អាវុធខ្លីបាញ់ ធាក់ វាយប្លន់យកម៉ូតូ ឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្ដខណ្ឌកំបូលពេលនេះក្របួចជាប់ហើយ

ភ្នំពេញ: លោកអធិការនគរបាលខណ្ឌកំបូល បានឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ចុះសហការជាមួយការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃស្នងការរាជធានីភ្នំពេញ និងបានការសហការជាមួយស្រុកខណ្ឌ ខេត្តជាប់ព្រំប្រទល់ មានស្រុកអង្គស្នួល ខេត្តកណ្តាល ស្នងការខេត្តកំពង់ស្ពឺ ស្នងការខេត្តបាត់ដំបង ស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបជនសង្ស័យជាមុខសញ្ញាប្រើប្រាស់អាវុធខ្លីបាញ់ប្លន់យកម៉ូតូ ធាក់ប្លន់យកម៉ូតូ ចុះវ៉ៃប្លន់យកម៉ូតូ បាន ១២នាក់ ដកហូតវត្ថុតាងម៉ូតូ០៥គ្រឿង ដែលបានធ្វើសកម្មភាព៖

ទី១-ករណីបាញ់ប្លន់យកម៉ូតូផ្លូវចូលវត្តជន្លង់ម្លូ រ ភ្លើងឆេះរទេះ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០០និង១៥នាទី រំលងអធ្រាត
និងទី២-ករណីធាក់ប្លន់ម៉ូតូលើផ្លូវជាតិលេខ៣ចាប់ពីផ្សារអង្គតាសោមមកភ្នំពេញ និងផ្លូវជាតិលេខ៤ ចាប់ពីខេត្តកំពង់ស្ពឺមកភ្នំពេញ។

ជនសង្ស័យចំនួន១២នាក់៖

ទី១-ឈ្មោះ ឌី សុវណ្ណារ៉ា ភេទប្រុស អាយុ ១៨ ឆ្នាំ
២-ឈ្មោះ រ៉េត សុវណ្ណារ៉ា ភេទប្រុស អាយុ ២ ៤ ឆ្នាំ
៣ -ឈ្មោះ ទន់ សុភារិទ្ធ ហៅ អ៊ូក ភេទប្រុស អាយុ ២០ឆ្នាំ
៤-ឈ្មោះ ឡុង បញ្ញា ហៅ ភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ
៥-ឈ្មោះ ម៉ៅ សុវណ្ណារ៉ា ហៅ រ៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ
៦-ឈ្មោះ តារា វី ហៅ វី ភេទ ប្រុស អាយុ ២០ឆ្នាំ
៧-ឈ្មោះ ឡេង គឹមលុយ ភេទប្រុស អាយុ ១៨ ឆ្នាំ
៨-ឈ្មោះ សាវុធ ពិសី ហៅ សី ភេទប្រុស អាយុ ១៨ ឆ្នាំ
៩-ឈ្មោះ ណយ សុផាន់ ហៅ ប៉ាន់ ភេទប្រុស អាយុ ២១ឆ្នាំ
១០-ឈ្មោះ នួន សំណាង ហៅ អេត ភេទប្រុស អាយុ ២០ ឆ្នាំ
១១-ឈ្មោះ ជុន សុជាតិ ភេទប្រុស អាយុ ២២ឆ្នាំ
១២-ឈ្មោះ ឡុង វណ្ណដេវីត ភេទប្រុស ២៣ឆ្នាំ

បច្ចុប្បន្នជនសង័្សយទាំង ១២នាក់ខាងលើ ត្រូវបានកម្លាំងផ្នែកជំនាញ របស់អធិការ ដ្ឋាន នគរបាល ខណ្ឌកំបូល កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង រាជធានី ភ្នំពេញ ចាត់ការ តាម នីតិវិធី ច្បាប់ ៕

 

មតិយោបល់