ព្រះសីហនុៈ យុវជនចិត្តធំ គិតខ្លីបានបញ្ចប់ជីវិតខ្លួនឯង ដោយយកខ្សែរនីឡុងចងជាមួយធ្នឹមផ្ទះសម្លាប់ខ្លួនចោលឪពុកម្តាយ ព្រោះខឹងម្តាយស្តីប្រដៅកុំឲ្យដើលេង និងផឹកស៊ីញឹកញាប់ពេក។ ហេតុការបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោងប្រមាណ៨យប់ថ្ងៃទី៧ សីហា ស្ថិតនៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សាកសពឈ្មោះ ហេង ថុនា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅនៅចំណុចកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យលើសាកសព បានសន្និដ្ឋានថា លើខ្លួនសាកសពមិនមានស្លាកស្នាមណាមួយ ជាប់ពាក់ព័ន្ធនិងករណីមនុស្សឃាតនោះទេ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់