តារាចម្រៀងវ័យក្មេងសម្លេងធ្ងន់ នៅក្នុង ផលិតកម្ម Galaxy Navatra​ សាងភាពភ្ញាក់ផ្អើលម្ដងទៀតជាមួយបទថ្មី

តារាចម្រៀងវ័យក្មេងសម្លេងធ្ងន់ ពោរពេញដោយសមត្ថភាពមួយរូប ដែលអាចបកស្រាយបទចម្រៀងមរតកដើមបានយ៉ាងពីរោះ នោះគឺ កុមារា ធឿន បុរី 

ជាការពិតណាស់ ចាប់តាំងពីលេចវត្តមាននៅក្នុងវិស័យសិល្បៈមក ធឿន បុរី មិនដែលធ្វើឲ្យហ្វេនរបស់ខ្លួនខកចិត្តឡើយ ដោយតែងតែបញ្ចេញនូវបទចម្រៀង ក៏ដូចជាសមត្ថភាពរបស់ខ្លួន ដើម្បីបម្រើអារម្មណ៍ទស្សនិកជន។ ហើយមកដល់ពេលនេះ តារាចម្រៀងមាឌតូច តែខ្លឹមរូបនេះ រឹតតែសាងភាពភ្ញាក់ផ្អើលដល់ប្រិយមិត្តជាថ្មីម្ដងទៀត ជាមួយបទថ្មី ដែលមានចំណងជើងថា «ចូលចិត្តជប៉ុន»

បទថ្មី «ចូលចិត្តជប៉ុន» ដែលត្រូវបាននិពន្ធទំនុកច្រៀងដោយលោក យឹម តាស្រង់ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង តាំងពីចេញជាផ្លូវការភ្លាម ដោយបទនេះ បាននិយាយបង្ហាញពីការចូលចិត្តរបស់ ធឿន បុរី ចំពោះប្រទេសជប៉ុន អមជាមួយចង្វាក់ភ្លេងប្លែកថ្មី ស្តាប់ហើយចង់ឡើងរាំតែម្តង។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *