(ភ្នំពេញ)៖ ដូចដឹងស្រាប់ហើយថា តួអង្គទេវតា ឆ្នាំថ្មី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សុទ្ធតែឆ្លងកាត់ការប្រកួតយ៉ាងសម្រិតសម្រាំង រើសយកបេក្ខនារី មានទាំងសម្រស់និងចំណេះដឹង ទន្ទឹមគ្នាផងដែរ។
ជាក់ស្តែង តួអង្គទេវតាឆ្នាំថ្មី ២០២២នេះ បានទៅលើកញ្ញា ហេង រិនសុម៉ាលីតា ដែលកញ្ញា មិនត្រឹមតែមាន រូបសម្បត្តិស្រស់ស្អាត គួរឲ្យស្រឡាញ់ប៉ុណ្ណោះទេ សូម្បីតែការងារអាជីពប្រចាំថ្ងៃក៏ជា អ្នកបម្រើការលើយន្តហោះមួយរូបផងដែរ។
ទន្ទឹមនឹងនេះ បើក្រឡេកទៅមើលតួអង្គទេវតាឆ្នាំចាស់ កញ្ញា សាន កុសុមៈវិញ បច្ចុប្បន្ននេះ រូបនាងក្លាយជាតារាសម្តែងពន្លកថ្មី ដែលកំពុងផ្ទុះប្រជាប្រិយភាពខ្លាំង មិនតែប៉ុណ្ណោះ ក៏ជាតារាម៉ូដែលតំណាងផលិតផលជាច្រើន នៅកម្ពុជាផងដែរ។
យ៉ាងណាមិញ សម្រាប់តួអង្គទេវតាទាំង២ដួងនេះ ធ្លាប់តែឃើញ ក្នុងកញ្ចក់ទូរទស្សន៍ ស្លៀកឈុតទេវតា ឈរជិតគ្នា ជះចំហាយទាក់ទាញមិនណយ ហើយងាកមកមើលពីរូបថតក្រៅឆាកវិញ ថតជិតគ្នាបែបនេះ ទើបដឹងច្បាស់ថា អ្នកទាំងពីរ មានមុខមាត់ស្រដៀងគ្នាថ្នាក់នេះ មើលមួយភ្លែតដូចបងប្អូន៕
មតិយោបល់