ព័ត៌មានជាតិ

រថយន្តកូរ៉ូឡា ពន្លះក្បាលនាគចែកទ្រូងផ្លូវវៀច១កង់

ភ្នំពេញ: ជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រាជោកជាំ បើករថយន្តមួយគ្រឿង យ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវវៀច១កង់ ចំណែករថយន្តបើករត់បានប្រមាណ៥ម៉ែត្រ ក៏ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម មុខវិទ្យាល័យជាស៊ីមសាមគ្គីសន្ធម៉ុក ខណ្ឌទួលគោក។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនម្នាក់ស្រវឹងស្រាមើលផ្លូវឃើញស្ទុងៗបើករថយន្តកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA-8820 ធ្វើដំណើរពីលិចទៅកើត ខណ:មកចំណុចកើតហេតុខាងបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវវៀង១កង់ ហើយម្ចាស់រថយន្តមិនព្រមឈប់ទទួលខុសត្រូវទេព្យាយាមបើកទាំងកង់មុខខាងឆ្វេងរត់បានប្រមាណ៥០ម៉ែត្រ ទៅលែងរួចតែសំណាងមិនមានអ្នករបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕​

មតិយោបល់