ព័ត៌មានជាតិ

គួរឲ្យអាសូរ! ស្រ្តីវ័យចំណាស់ម្នាក់ រអិលជើងធ្លាក់ទឹកប្រឡាយលង់ស្លាប់

កំពង់ធំ: ថ្ងៃសុក្រ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង១៦និង២០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សាកសពជនរងគ្រោះឈ្មោះ អ៊ុក ឡៃ ភេទស្រី អាយុ៥៨ឆ្នាំ។

មូលហេតុ៖ រអិលជើងធ្លាក់ទឹកប្រឡាយបណ្ដាលឱ្យលង់ស្លាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យសាកសពខាងលើ រួចបញ្ជាក់ថាស្រ្តីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់