ព័ត៌មានជាតិ

ខ្មែរឥស្លាមប្រុសស្រី២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ទាំងពីរនាក់

ព្រះសីហនុៈ នៅវេលាម៉ោង៩និង៣៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ចន្លោះគីឡូម៉ែត្រ១៥៨-១៥៩ ស្ថិតនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្កឡើងដោយខ្លួនឯង មានទិសដៅ ពីរភ្នំពេញទៅខេត្តព្រះសីហនុ។

ជនរងគ្រោះ២នាក់ ១-ឈ្មោះ លីម យីប ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម របួសស្រាល បើកបរម៉ូតូ smash ផ្លាកលេខ 1AC 3337, ២-ឈ្មោះ ម៉ាន រគះ ភេទស្រី អាយុ៣៨ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម របួសធ្ងន់ ទាំងពីរនាក់ រស់នៅភូមិ៤ ឃុំដងទង់ ស្រុកស្មាចមានជ័យ ខេត្តកោះកុង។

ក្រោយកើតហេតុ ជនរងគ្រោះខាងលើ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យស្រែអំបិល ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកឯវត្ថុតាងនគបាលប៉ុស្តិ៍តានៃយកទៅរក្សាទុក ជាបណ្តោះអាសន្ន ធ្វើតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់