ព័ត៌មានជាតិ

យុវជនមួយក្រុមស្រវឹងស្រាដើរអុកឡុកបង្កការភ័យខ្លាចត្រូវឃាត់ខ្លួនបាន១០នាក់ នៅស្រុកសង្កែ

បាត់ដំបង: យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានធ្វើការឃាត់ខ្លួនក្មេងទំនើងស្រវឹងស្រាបានបង្កការអុកឡុកក្នុងមូលដ្ឋាន១លើក មានគ្នាចំនួន១០នាក់ ខណ:ពេលកម្លាំងសមត្ថកិច្ចកំពុងចេញប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះពេលយប់ក្នុងភូមិសាស្ត្រចំនុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ។
លោក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានរាយការណ៍ឲ្យដឹងថា ៖ ក្មេងទំនើងស្រវឹងស្រា និងបង្ករការអុកឡុកក្នុងភូមិសាស្ត្រខាងលើមានគ្នា ចំនួន១០នាក់ ៖ ១.ឈ្មោះ អ៊ី ឈួយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរំចេក៣ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២.ឈ្មោះ ចាន់ រិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ៣.ឈ្មោះ ពោ ធាចម្រើន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៤.ឈ្មោះ ម៉ុត សាម៉ន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរទួល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ៥.ឈ្មោះ គឹម ជុន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្តីក្រោម ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ៦.ឈ្មោះ សឿន សាន់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគង់ខ្ទុម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ៧.ឈ្មោះ កាន់ កាក ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្តីក្រោម ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ៨.ឈ្មោះ ចេក ម៉ន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ៩.ឈ្មោះ ជា ផា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្តីក្រោម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង១០.ឈ្មោះ ឆេង ហង្យ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិប្រជាថង ឃុំប្រជាថង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ករណីនេះ ក្រោយសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្មេងទំនើងបង្កភាពអនាធិបតេយ្យទាំង១០នាក់ខាងលើត្រូវបានកម្លាំងនគរបាលស្រុកធ្វើការអប់រំ និងកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពនេះតទៀត រួចប្រគល់ជូនទៅអាណាព្យាបាលយកទៅអប់រំបន្តនៅសហគមន៍វិញ ៕

 

មតិយោបល់